khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅអនុវិទ្យាល័យព្រែករាំង
     
    ចែករំលែក ៖

    ឯកឧត្តម ម៉ុម ជឹមហ៊ុយ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅអនុវិទ្យាល័យព្រែករាំង

    =======

    បន្ទាប់ពីសម្ភោធអគារទីចាត់ការ និងអគារសិក្សាថ្មីរួចមក ឯកឧត្តម ម៉ុម ជឹមហ៊ុយ និងសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងអាជ្ញាធរសង្កាត់ព្រែកតាសេក បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយនឹងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅអនុវិទ្យាល័យព្រែករាំង ដែលស្ថិតក្នុងភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
    ក្នុងឱកាសនោះ ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានឧបត្ថម្ភថវិកាជូនដល់អនុវិទ្យាល័យព្រែករាំងចំនួន៤លានរៀល លោកគ្រូ អ្នកគ្រូចំនួន១៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល សារុង១ ព្រមទាំងសិស្សានុសិស្សចំនួន ១៦៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១ម៉ឺនរៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការច្បាប់ និងយុត្តិធម៌ នៃ IPTP
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានគណៈប្រតិភូនានា ដែលមកចូលរួមសម័យប្រជុំ IPTP-11 ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម ម៉ែន ស៊ីផាន់ ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃ IPTP
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការស្បៀងអាហារ ថាមពល ទឹក និងសន្តិសុខបរិស្ថាន នៃ IPTP
    thumbnail
     
    លោកជំទាវ ឯម ផល្លាមុនី ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសន្តិភាព និងការផ្សះផ្សា នៃ IPTP